Dr.​ PHEAV SOREN
(MD, Internal Medicine)

វេជ្ជបណ្ឌិត ភៀវ សូរ៉ែន ជានាយកគ្លីនីក។ លោកវេជ្ជបណ្ឌិតទទួលសញ្ញាបត្រជាវេជ្ជបណ្ឌិតជំងឺទូទៅនៅ ឆ្នាំ ២០១០ ពីមហាវិទ្យាលយ័វេជ្ជសាស្រ្ត និងបានចុះឈ្មោះជាផ្លូវការនៅគណះគ្រូពេទ្យជាតិកម្ពុជា។

លោកក៏បានឆ្លងកាត់ការសិក្សាបញ្ចប់ថ្នាក់គិលានុបដ្ឋាកនៅឆ្នាំ២០០៣ ហើយបានធ្វើការនៅមន្ទីពេទ្យកាល់ម៉ែត្រពីឆ្នាំ២០០៤ ដល់២០១២ បន្ទាប់មកជាវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យឡាសង់តេពីឆ្នាំ ២០១២ ដល់ ២០១៣ បន្ទាប់មក ជានាយកគ្រប់គ្រង និងនាយកបច្ចេកទេសនៃគ្លីនីក លី ស្រីវីណា ពីឆ្នាំ ២០១២ ដល់ ២០១៥។ លោកវេជ្ជបណ្ឌិតក៏បានចេញទៅធ្វើ CME (Continuing Medical Education) នៅក្រៅប្រទេស ដូចជា សឹង្ហបុរី ម៉ាឡេស៊ី ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី កាណាដា និងហុងកុង ជាដើមទៅលើកាធ្វើ បច្ចុប្បន្នភាពចំពោះការព្យាបាលជំងឺទូទៅ។

ចំនែកនៅក្នុងស្រុកវិញលោកវេជ្ជបណ្ឌិតក៏បានចូលរួមជាមួយគ្រប់កម្មវិធី CME ដែលរៀបចំដោយសមាគមវេជ្ជសាស្រ្ត កម្ពុជា៕

Visitor Counter : 89962