០៤ឆ្នាំ នៃគុណភាពសេវាកម្ម របស់មន្ទីរសម្រាកព្យាបាល វឌ្ឍនៈវិជ្ជា
គ្លីនីកវឌ្ឍនះវិជ្ជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៥ ក្នុងគោល បំណងដើម្បីផ្តល់សេវាព្យាបាល ជំងឺទូទៅជូនប្រជាពរដ្ឋទូទៅប្រកបដោយជំនាញ និងក្រមសីលធម៌វិជ្ជាជីវៈ ដោយមិនប្រកាន់ពូជសាសន៌ និងនិន្នាការនយោបាយក្រោមកាអនុញាត ពីក្រសួងសុខាភិបាលនៃរាជរដ្ឋាភិបាលព្រះរា ជាណាចក្រកម្ពុជា។ វេជ្ជបណ្ឌិត ភៀវ សូរ៉ែន ជាអ្នកទទួលខុសត្រូវទាំងស្រុង នៃដំនើរការរបស់គ្លីនីក។
លោកវេជ្ជបណ្ឌិតទទួលសញាបត្រ័ជា វេជ្ជបណ្ឌិតជំងឺទូទៅនៅឆ្នាំ ២០១០ ពីមហាវិទ្យាល័យវេជ្ជសាស្រ្ត និងបាន ចុះឈ្មោះជាផ្លូវការនៅ គណះគ្រូពេទ្យ ជាតិកម្ពុជា។
លោកក៏ធ្លាប់បានឆ្លងកាត់ការសិក្សាបញ្ចប់ថ្នាក់គិលានុបដ្ឋាក នៅឆ្នាំ២០០៣ ហើយបានធ្វើរកានៅមន្ទីរពេទ្យ កាល់ម៉ែត្រ ពីឆ្នាំ២០០៤ ដល់ ២០១២ បន្ទាប់មកជា វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យឡាសង់តេ ពីឆ្នាំ២០១២ ដល់ ២០១៣ បន្ទាប់មកជានាយកគ្រប់គ្រង និងនាយកបច្ចេកទេសនៃគ្លីនីក លី ស្រីវីណា ពីឆ្នាំ២០១២ ដល់ ២០១៥។
លោកវេជ្ជបណ្ឌិតក៏បានចេញទៅ ធ្វើរ CME (Continuing Medical Education) នៅក្រៅប្រទេសដូចជា សឹង្ហបុរី ម៉ាឡេស៊ី ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ីជាដើម ទៅលើកាធ្វើបច្ចុប្បន្នភាពចំពោះការព្យាបាលជំងឺទូទៅ។
ចំនែកនៅក្នុងស្រុកវិញលោកវេជ្ជបណ្ឌិតក៏បានចូលរួមជាមួយគ្រប់កម្មវិធីCMEដែលរៀបចំ ដោយសមាគមវេជ្ជសាស្រ្តកម្ពុជា៕