វេជ្ជបណ្ឌិត សុខ ពុទ្ធី បានបញ្ចប់ការសិក្សារថ្នាក់វេជ្ជបណ្ឌិតនៅសកលវិទ្យាល័យអន្តរជាតិនៅទីក្រុងភ្នំពេញនៅក្នុងឆ្នាំ២០១៥
ដោយបានប្រលងចេញថ្នាក់ជាតិតាមគោលការរបស់ក្រសួងសុខាភិបាលវេជ្ជបណ្ឌិតបានចុះកម្មសិក្សារ
ផ្នែកវេជ្ជសាស្ត្រទូរទៅនៅតាមមន្ទីរពេទ្យជាច្រើននៅក្នុងទីក្រុងភ្នំពេញដូចជា៖
មន្ទីរពេទ្យរុស៊ី
មន្ទីរពេទ្យព្រះកុសុមៈ
មន្ទីរពេទ្យកុមាជាតិ
មន្ទីរពេទ្យព្រះកេតុមាលា
និងបានចុះកម្មសិក្សារវគ្គខ្លីផ្នែករោគកុមារនៅគ្លីនិកSatelliteដែលជាផ្នែកមួយរបស់មន្ទីរពេទ្យកុមារអង្គរនៅខេត្តសៀមរាបកាលពីឆ្នាំ២០១២។
វេជ្ជបណ្ឌិតបានបញ្ចប់ជំនាញអេកូសាស្ត្រនៅមជ្ឈមណ្ឌលរោគវិនិច្ឆ័យអេកូសាស្ត្រនៅទីក្រុងភ្នំពេញកាលពីឆ្នាំ២០១២ផងដែរ។
វេជ្ជបណ្ឌិតបានចូលបំពេញការងារនៅគ្លីនិកវឌ្ឍនៈវិជ្ជាចាប់តាំងពីឆ្នាំ២០១៥រហូតមកដល់ពេលបច្ចុប្បន្នផ្នែកព្យាបាលជំងឺទូរទៅនិងអេកូសាស្ត្រ។
វេជ្ជបណ្ឌិតបាននឹងកំពុងបន្តយកឯកទេសព្យាបាលសន្លាក់ពីប្រទេសឥណ្ឌា។