គ្លីនីកវឌ្ឍនះវិជ្ជា ត្រូវបានបង្កើតឡើងនៅថ្ងៃទី ៦ ខែកុម្ភះ ឆ្នាំ ២០១៥ ក្នុងគោលបំណងដើម្បីផ្តល់សេវាព្យាបាលជំងឺទូទៅជូនប្រជាពរដ្ឋ ទូទៅប្រកបដោយជំនាញ និងក្រមសីលធម៌វិជ្ជាជីវះដោយមិនប្រកាន់ពូជសាសន៌ និងនិន្នាការនយោបាយក្រោមកាអនុញាតពីក្រសួង សុខាភិបាលនៃរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា។ វេជ្ជបណ្ឌិត ភៀវ សូរ៉ែនជាអ្នកទទួលខុសទាំងស្រុងនៃដំនើរការរបស់គ្លីនីក។ លោកវេជ្ជបណ្ឌិតទទួលសញាបត្រ័ជាវេជ្ជបណ្ឌិតជំងឺទូទៅនៅឆ្នាំ ២០១០ ពីមហាវិទ្យាលយ័វេជ្ជសាស្រ្ត និង បានចុះឈ្មោះជាផ្លូវការនៅ គណះគ្រូពេទ្យជាតិកម្ពុជា។ លោកក៏បានឆ្លងកាត់ការសិក្សាបញ្ចប់ថ្នាក់គិលានុបដ្ឋាកនៅឆ្នាំ ២០០៣ ហើយបានធ្វើរកានៅមន្ទីរពេទ្យ កាល់ម៉ែត្រ ឆ្នាំ២០០៤ ដល់ ២០១២ បន្ទាប់មកជាវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យឡាសង់តេ ពីឆ្នាំ ២០១២ ដល់ ២០១៣ បន្ទាប់មកជា នាយកគ្រប់គ្រង និង នាយកបច្ចេកទេសនៃគ្លីនីក លី ស្រីវីណាពីឆ្នាំ ២០១២ ដល់ ២០១៥។ លោកវេជ្ជបណ្ឌិតក៏បានចេញទៅ ធ្វើរ CME (Continuing Medical Education) នៅក្រៅប្រទេសដូចជា សឹង្ហបុរី ម៉ាឡេស៊ី ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ីជាដើម ទៅលើកាធ្វើ បច្ចុប្បន្នភាពចំពោះការព្យាបាលជំងឺទូទៅ។ ចំនែកនៅក្នុងស្រុកវិញលោកវេជ្ជបណ្ឌិតក៏បានចូលរួមជាមួយគ្រប់កម្មវិធីCMEដែលរៀបចំ ដោយសមាគមវេជ្ជសាស្រ្តកម្ពុជា៕

 

បេសកកម្ម

ដើម្បីផ្តល់នូវការថែរទាំសុខភាព ដ៏ល្អមួយចំពោះអ្នក ជំងឺទាំងអស់ រួមជាមួយការតាមដាន និងពិនិត្យដិតដល់ ទៅលើបញ្ហារបស់អ្នកជំងឺ ការចូលរួមបង្ការជំងឺផ្សេងៗ  និង ចូលរួមបន្ថែម ទៀតទៅលើការអប់រំសុខភាពឲ្យបាន កាន់តែល្អប្រសើរ។

ទស្សនៈវិស័យ

ចង់លើកកំពស់ ក្នុងការផ្តល់ការថែរទាំសុខភាពអ្នកជំងឺ ក្នុងសហគមន៍មួយ ឱ្យមានអាទិភាពជាចំបងដោយ ពង្រឹងទៅលើបទពិសោធន៍បន្ថែម ការស្រាវជ្រាវល្អៗ និងពង្រឹងទៅលើការអប់រំផងដែរ។

 

 

Visitor Counter : 976294